សេចក្តីផ្តើម

ISO 22000:2018 ជាស្តង់ដារចំណីអាហារសុវត្ថិភាពតែមួយគត់ ដែលបង្កើត ឬប្រមូលផ្តុំស្តង់ដារ ជាតិផ្សេងៗជាសំណុំដើម្បីអោយកាន់តែងាយស្រួលយល់ ហើយមានលក្ខណះសាមញ្ញក្នងការអនុវត្តន៍ និងមានការទទួលស្គាល់ជុំវិញពិភពលោក។ស្តង់ដារចំណីអាហារសុវត្ថិភាពដែលទទួលគេស្គាល់ ទូលំទូលាយទាំងនេះ អាចអនុវត្តន៍បានចំពោះសហគ្រាសនានានៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាហារ ដូចជា របរកសិកម្ម ផ្នែកសេវាកម្មចំណីអាហារ ការកែច្នៃ ការដឹកជញ្ជូន និងការរក្សារទុកតាមរយះការវេចខ្ចប់រហូតដល់ការលក់រាយ។

គោលបំណង

webinar នេះនឹងផ្ដល់អោយអ្នកនូវទិដ្ឋភាពទូទៅ នៃ ISO 22000 តម្រូវការ និងអត្ថប្រយោជន៍ នៃISO 22000 នៅពេលអនុវត្តន៍ និងរបៀបរៀបចំសម្រាប់ធ្វើសវនកម្មISO 22000។ វិញ្ញបនប័ត្រ ISO 22000 គ្របដណ្តប់ដំណើរការខ្សែសង្វាក់អាហារទាំងអស់ដែលមានការប៉ះពាល់ពីសុវត្ថិភាព នៃផលិតផលចុងក្រោយ។ តម្រូវការ សម្រាប់ប្រព៍ន្ធគ្រប់គ្រងស្តង់ដារសុវត្ថិភាពចំណីអាហារ វារួមបញ្ជូលនៃធាតុផ្សុំដូចជា ការអនុវត្តន៍ផលិតកម្មល្អ(GMP) និង នីតិវិធីវិភាគគ្រោះថ្នាក់ (HACCP)។ ដូច្នេះស្តង់ដារនឹងជួយអោយអតិថិជនមានទំនុកចិត្តលើគុណភាពចំណីអាហាររបស់អ្នក និងជួយបង្កើនឱកាស នៃការប្រកួតប្រជែងទីផ្សារក្នុងប្រទេស និងធ្វើអោយមានការល្អប្រសើររហូតឈានដល់កម្រិតទីផ្សារអន្តជាតិ។

 

របៀបវារ

ទស្សិកជនគោលដៅ

webinar នេះមានគោលំណងសម្រាប់អ្នកគ្រប់គ្នាដែលនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ចំណីអាហារ ដែលមានចំណាប់អរម្មណ៍ ចង់បង្កើនគុណភាព និងសុវត្ថិភាពចំណីអាហារនៃផលិតផលចុងក្រោយ ក៏ដូចជា ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារជាមួយនឹងកម្រិតស្តង់ដារខ្ពស់របស់អន្តរជាតិសម្រាប់ស្ថានប័នរបស់អ្នក។

បង្រៀនជាភាសាខ្មែរ

តម្លៃ: ឥតគិតថ្លៃ

ចំណាំ៖ ប្រសិនបើលោកអ្នកមិនអាចចូលរៀនតាមការផ្សាយផ្ទាល់តាមកាលបរិច្ឆេទ និងតាមពេលវេលាកំណត់បានទេ។ សូមចុះឈ្មោះដើម្បីស្តាប់តាមរយៈឯកសារបង្រៀនបន្ទាប់ពីការព្រឹត្តិការណ៍ផ្សាយផ្ទាល់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖  SGS.Cambodia@sgs.com

 

_1660137629431